Paris Peace Accords 23 Oct. 1991

Friday, December 2, 2016

«សារ​ សន្ទនា​ រវាង​ គ្រួសារ​ លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា បង្ហាញ ពី​​ល្បិច​ ស្មោកគ្រោក»

ពី​ឆ្វេង៖ លោក ហ៊ុន ម៉ានិត លោក ហ៊ុន សែន និង​កញ្ញា ធីសុវណ្ណថា។ RFA
ពី​ឆ្វេង៖ លោក ហ៊ុន ម៉ានិត លោក ហ៊ុន សែន និង​កញ្ញា ធីសុវណ្ណថា។ RFA

«សារ​ សន្ទនា​ រវាង​ គ្រួសារ​ លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា បង្ហាញ ពី​​ល្បិច​ ស្មោកគ្រោក»

RFA / វិទ្យុ អាស៊ី សេរី | ១ ធ្នូ ២០១៦


អ្នក​វិភាគ​ នយោបាយ​ យល់​ថា, សារ​ សន្ទនា​ ដែល​គេ​ អះអាង​ ថា ជា​របស់​ លោក ហ៊ុន សែន, កូនប្រុស​លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត ជាមួយ​ កញ្ញា ធី សុវណ្ណថា អតីត​ អ្នក​គាំទ្រ​ គណបក្ស​ សង្គ្រោះ​ជាតិ គឺ​ បង្ហាញ ឲ្យ​ឃើញ​ ពី​ការ​ ប្រើប្រាស់ ល្បិចកល​ ស្មោកគ្រោក ​ក្នុង​ការ​បំបាក់​ គូប្រកួត​ នយោបាយ ជាពិសេស ​បក្ស​ប្រឆាំង​ នៅ​កម្ពុជា។  ចំណែក​ បក្ស​ប្រឆាំង​ ថា ទុក​រឿង​នេះ​ ឲ្យ​ប្រជាពលរដ្ឋ​ ជា​អ្នក ​វិនិច្ឆ័យ​ ដោយ​ខ្លួន​ឯង។


នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សារ​សន្ទនា​ដែល​គេ​អះអាង​ថា ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានិត និង​កញ្ញា ធី សុវណ្ណថា ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ និង​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់។

ចាប់​តាំង​ពី​មាន​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង​នេះ​មក សាមីខ្លួន​នៅ​ក្នុង​ការ​សន្ទនា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត លោក​ទាំង​ពីរ​មិន​ទាន់​មាន​ប្រតិកម្ម​ជា​សាធារណៈ​អ្វី​ឡើយ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា កត់សម្គាល់​ថា ក្នុង​សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត និង​កញ្ញា ធី សុវណ្ណថា បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​រៀបចំ​ផែនការ​ដើម្បី​គាបសង្កត់​លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ លោក​ថ្លែង​បន្ត​ថា ករណី​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា នៅ​ក្នុង​ប្រព័ន្ធ​នៃ​ការ​ប្រកួត​ប្រជែង​នយោបាយ​នៅ​កម្ពុជា គឺ​មិន​មាន​ភាព​ស្មោះត្រង់ តែ​វា​ជា​ការ​ប្រើ​យុទ្ធសាស្ត្រ​ល្បិច​កិច្ចកល​ផ្ដួល​រំលំ​គូបដិបក្ខ​មុន​ពេល​ការ​ប្រកួត​មក​ដល់​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា លោក​ថា នៅ​ពេល​មាន​ការ​បែក​ធ្លាយ​នូវ​សារ​បែប​នេះ អ្នក​ដែល​បាត់បង់​ប្រជាប្រិយភាព គឺ​ជា​បក្ស​កាន់​អំណាច៖ «ឃើញ​ថា អ្នក​នយោបាយ​ហាក់​ដូចជា​មិន​មាន​ជំនឿ​ទៅ​លើ​ការ​ប្រកួតប្រជែង​គ្នា​នៅ​លើ​សង្វៀន​ទេ ប៉ុន្តែ​ប្រើប្រាស់​នូវ​ល្បិចកល ឬ​ប្រើប្រាស់​នយោបាយ​កខ្វក់​​ទៅ​វិញ។ អ្វី​ដែល​ជា​ផល​ប៉ះពាល់​ខ្លាំង​សម្រាប់​សង្គម​នយោបាយ​នៅ​កម្ពុជា គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ហាក់​អស់​ជំនឿ​ទៅ​លើ​ការ​ប្រកួតប្រជែង​នយោបាយ ហើយ​ជាពិសេស​គាត់​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ប្រើប្រាស់​យុទ្ធវិធី ឬ​ល្បិចកល​កខ្វក់​ដូច​មាន​ក្នុង​ការសន្ទនា»


សារ​ឆ្លើយឆ្លង​គ្នា​ជា​អក្សរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​កញ្ញា ធី សុវណ្ណថា ដែល​គេ​ជឿ​ថា ធ្វើ​ឡើង​រវាង​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា ត្រូវ​បាន​គេ​បង្ហោះ​ចែក​ចាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។ សារ​ដែល​បង្ហោះ​ចែក​ចែក​នោះ គេ​ឃើញ​កញ្ញា ធី សុវណ្ណថា សរសេរ​ប្រាប់​លោក ហ៊ុន សែន ថា៖ «ឆ្នាំ​២០១៨ បើ សម រង្ស៊ី និង​លោក កឹម សុខា មិន​បែក​គ្នា ក៏​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បែក​ជា ២​ដែរ»  លោក ហ៊ុន សែន ឆ្លើយ​តប​ថា៖ «ប្រសិន​ចៅ​ត្រូវ​ការ​យក​ទុន​ទៅ​ទុក​ក្នុង​ឲ្យ​ហើយ តា​នឹង​បញ្ជូន​បន្ថែម ៦​សែន​ដុល្លារ​ទៀត»  ពេល​នោះ​កញ្ញា ធី សុវណ្ណថា សរសេរ​បន្ត​ ថា៖ «កាល​ពី​មុន​ចៅ​ចង់​បំបែក សម រង្ស៊ី និង កឹម សុខា ក្រោយ​ឆ្នាំ​២០១៨ តែ​ក្រោយ​ពី​តា​ទម្លាក់ កឹម សុខា ចៅ​មើល​ឃើញ​ឱកាស​ច្រើន​បំបែក​គាត់​ទាំង​២។ តា​ត្រូវ​ធ្វើ​ឲ្យ​ប្រពន្ធ សម រង្ស៊ី ធ្វើ​អនុ​ប្រធាន​សភា​ឲ្យ​បាន»

កញ្ញា ធី សុវណ្ណថា សរសេរ​ទៀត​ថា៖ «អរគុណ​តា​ដែល​ជឿ​ទុក​ចិត្ត​ចៅ ចៅ​នឹង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព ចៅ​នឹង​ធ្វើ​ឲ្យ​សេណារីយ៉ូ (scenario) ទាំង​២ ចំណុច​ឲ្យ​បាន​ជោគជ័យ​មុន​ឆ្នាំ​២០១៨»

ចំណែក​នៅ​ក្នុង​សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន ម៉ានិត និង​កញ្ញា ធី សុវណ្ណថា វិញ គឺ​មាន​ទាំង​សារ​សរសេរ​ជា​អក្សរ និង​ជា​សំឡេង​ឆ្លើយឆ្លង​គ្នា។ ក្នុង​សារ​នោះ គឺ​និយាយ​ពី​ការ​រៀបចំ​ផែនការ​ប្រឆាំង​លោក កឹម សុខា ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ កញ្ញា ធី សុវណ្ណថា ថែម​ទាំង​ទាមទារ​អុងប៉ាង និង​ជំងឺ​ចិត្ត​ពី​លោក ហ៊ុន ម៉ានិត ទៀត​ផង។ ប៉ុន្តែ​លោក ហ៊ុន ម៉ានិត ឆ្លើយ​តប​ថា មិន​មាន​ទេ​អុងប៉ាង សម្រាប់​កញ្ញា ធី សុវណ្ណថា បើ​មាន​តែ​បាយ និង​ម្ហូប​ប៉ុណ្ណោះ។

សំឡេង​សារ​ដែល​បែក​ធ្លាយ៖ «ធី សុវណ្ណថា៖ ខ្ញុំ​គិត​ថា ស្រីមុំ ទៅ​អាដហុក គឺ​បញ្ជា កឹម សុខា អ្នក​ឲ្យ​ទៅ​ដើម្បី​បដិសេធ។ ខ្ញុំ​គិត​ថា រឿង​ហ្នឹង​ស្រីមុំ អាច​មាន​គ្រោះថ្នាក់ គាត់​អាច​ស្លាប់​មុន​ទៅ​ដល់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ…​ អ៊ីចឹង​ពូ អាច​ឲ្យ​គេ​មើល​តាមដាន​ផង​បាន​ទេ​ពូ! ព្រោះ​ខ្ញុំ​គិត​ថា គំនិត កឹម សុខា ចង់​ឲ្យ​ម្នាក់​ហ្នឹង បដិសេធ ហើយ​ចង់​និយាយ​ទម្លាក់​កំហុស។ ធ្វើ​អ៊ីចឹង​ទម្លាក់​កំហុស​ខាង​រដ្ឋាភិបាល​វិញ​ណា​ពូ! ហ៊ុន ម៉ានិត៖ បាទ! អត់​អី​ទេ ឲ្យ​គេ​ជួយ​មើល ប៉ុន្តែ​បើ​វាយ​តម្លៃ​ទៅ​អត់​ជា​បញ្ហា​អី​ទេ»


អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​កញ្ញា ធី សុវណ្ណថា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​បែក​ធ្លាយ​ឯកសារ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

កញ្ញា ធី សុវណ្ណថា ត្រូវ​គេ​ស្គាល់​ថា ជា​ក្រុម​យុវជន​ដែល​គាំទ្រ​បក្ស​ប្រឆាំង​កាល​ពី​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ ពេល​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​គេ​ឃើញ​កញ្ញា ធី សុវណ្ណថា បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​បាតុកម្ម​របស់​បក្ស​ប្រឆាំង។ តែ​ក្រោយ​មក កញ្ញា​បាន​ងាក​ទៅ​ជិតស្និទ្ធ​ជាមួយ​បក្ស​កាន់​អំណាច​វិញ ហើយ​បាន​ចេញ​មុខ​ដោយ​ចំហ​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា ក្រោយ​ពី​មាន​ការ​ទម្លាយ​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក កឹម សុខា និង​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ផែ សុវណ្ណរិទ្ធ ដែល​រង​ការ​ចោទ​ប្រកាន់​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ករណី​នេះ។ ចំណែក​កូនប្រុស​លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត បាន​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី ដែល​សួរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​ភាសា​អង់គ្លេស ហើយ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា មុន​ឲ្យ​លោក​ឆ្លើយ​សំណួរ​របស់​អាស៊ីសេរី លោក​ឲ្យ​អាស៊ីសេរី ផ្ដល់​ហេតុផល​ល្អ​មួយ​ជូន​លោក​ជា​មុន​សិន នោះ​គឺ​ថា តើ​យោបល់​របស់​លោក​នឹង​ធ្វើ​ឲ្យ​អាស៊ីសេរី ប្រសើរ​បែប​ណា? លោក​បន្ត​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​ធ្វើ​ឲ្យ​ជំនួញ​របស់​អាស៊ីសេរី ប្រសើរ​ឡើង មាន​អ្នក​អាន​ច្រើន និង​មាន​ការ​ផ្សាយពាណិជ្ជកម្ម​កាន់​តែ​ច្រើន។

លោក ហ៊ុន ម៉ានិត គឺ​ជា​កូន​ប្រុស​ទី​២ របស់​លោក ហ៊ុន សែន។ លោក​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​២ និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​អគ្គបញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ថ្លែង​ថា នៅ​ពេល​មន្ត្រី​សាធារណៈ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឯកជន​ដល់​ក្រុម ឬ​បក្ស​របស់​ខ្លួន វា​គឺ​ជា​ការ​រំលោភ​អំណាច​សាធារណៈ។ លោក សូ ចន្ថា សង្កេត​ឃើញ​ថា នៅ​ក្នុង​សង្គម​កម្ពុជា ការ​ប្រើ​អំណាច ឬ​តួនាទី​សាធារណៈ​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ក្រុម ឬ​បក្ស គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​គោលការណ៍​សាធារណៈ​បែប​ប្រជាធិបតេយ្យ​នោះ​ឡើយ។

លោក សូ ចន្ថា«ខ្ញុំ​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​ការ​ស៊ើបអង្កេត ត្រួត​ពិនិត្យ ហើយ​ធ្វើការ​វាយ​តម្លៃ​ឡើង​វិញ​នូវ​ការ​ប្រើប្រាស់​តួនាទី​របស់​រដ្ឋ តួនាទី​ជា​យោធា ឬ​ក៏​ប្រើប្រាស់​ឥទ្ធិពល​របស់​រដ្ឋ​ទៅ​ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ផលប្រយោជន៍​គណបក្ស ឬ​ក្រុម​របស់​ខ្លួន ពីព្រោះ​កាល​ណា​ប្រើប្រាស់​បែប​នេះ ការ​ប្រកួត​ប្រជែង​នយោបាយ ជា​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់»


ចំណែក​ គណបក្ស​ សង្គ្រោះ​ជាតិ​វិញ បើ​ ទោះ​ជា​ អនុ​ប្រធាន​ បក្ស​នេះ គឺ ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ទោស​ដោយ​សារ​ខ្សែអាត់​សំឡេង​ដែល​គេ​លួច​ថត​យក​មក​ទម្លាយ​ជា​សាធារណៈ​ក្តី នៅ​ពេល​រឿងរ៉ាវ​នេះ​កើត​ឡើង​ចំពោះ​បក្ស​កាន់​អំណាច​វិញ មន្ត្រី​បក្ស​ប្រឆាំង​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា រឿង​នេះ​ពិត ឬ​មិន​ពិត​យ៉ាង​ណា​នោះ គឺ​ទុក​ឲ្យ​ពលរដ្ឋ​ជា​អ្នក​វាយ​តម្លៃ​ទៅ​ចុះ៖ «ខ្ញុំ​កំពុងតែ​រវល់​ពី​រឿង​​ចុះ​ឈ្មោះ​បោះ​ឆ្នោត ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន អ៊ីចឹង​ហើយ​ខ្ញុំ​អត់​បាន​ចាប់​អារម្មណ៍​នឹង​រឿង​ទាំង​អស់​នេះ»


អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​បណ្ឌិត មាស នី យល់​ថា បើសិនជា​ការ​ផ្សព្វផ្សាយ​នេះ​ជា​ការ​ផ្សព្វផ្សាយ​ដោយ​ចេតនា ដោយ​ចេញ​ពី​មនុស្ស​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ន័យ​ថា បក្ស​កាន់​អំណាច​ចង់​បង្ហាញ​យុទ្ធសាស្ត្រ​អ្វី​មួយ​ហើយ តែ​លោក​ថា បើ​អ្នក​បញ្ចេញ​សារ​ឯកជន​នោះ​ជា​អ្នក​នៅ​ក្រៅ​បក្ស​កាន់​អំណាច វា​អាច​ជា​រឿង​ចៃដន្យ ដែល​អ្នក​បញ្ចេញ​សារ​នោះ​ចង់​សងសឹក​ទៅ​លើ​អ្វី​ដែល​បក្ស​កាន់​អំណាច​ធ្លាប់​ធ្វើ​មក​លើ​ក្រុម​របស់​ពួកគេ។

បណ្ឌិត មាស នី យល់​ឃើញ​ថា សាមីខ្លួន​ដែល​ជា​ម្ចាស់​សារ​ឆ្លើយឆ្លង​ប្រហែលជា​មិន​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រឿង​នេះ​បែក​កាន់​តែ​ធំ​ឡើង៖ «យើង​ក៏​មិន​ទាន់​ដឹង​ថា សារ​ហ្នឹង​ជា​រឿង​ពិត ឬ​មិន​ពិត​ទេ ប៉ុន្តែ​ជួនកាល​ការ​មិន​ឆ្លើយ ការ​មិន​ឆ្លង វា​អាច​ធ្វើ​ឲ្យ​រឿង​នេះ​សាបរលាប​ទៅ​វិញ​ដែរ។ ខ្ញុំ​គិត​ថា ក្នុង​ករណី​បែប​នេះ អ្នក​ពាក់ព័ន្ធ​ត្រូវ​តែ​ស្ងៀមស្ងាត់ លើកលែងតែ​មាន​រឿង​អី​ធំ​ជាង​ហ្នឹង​ទៀត​ទើប​ចាត់​វិធានការ ប៉ុន្តែ​វិធានការ​យ៉ាង​ណា​ក៏ដោយ បើ​វិធានការ​នោះ​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​គេ​នឹង​សួរ​សំណួរ​ថា ចុះ​កាល​លោក កឹម សុខា ម៉េច​មិន​ចាត់​ការ​រឿង​នោះ​ផង»


រី​ឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​មិន​ចាប់​អារម្មណ៍​នឹង​រឿង​នេះ​ឡើយ ដោយ​លោក​ថា នេះ​ជា​រឿង​របស់​បុគ្គល​ឯកជន។ ប៉ុន្តែ​លោក​ថា សាមី​ខ្លួន​ដែល​មាន​នៅ​ក្នុង​សារ​ទម្លាយ​នោះ អាច​ប្ដឹង​អ្នក​បញ្ចេញ​សារ​បាន​ប្រសិនបើ​គេ​ចង់៖ «ខ្ញុំ​យល់​ថា បើ​ប៉ះពាល់​ដល់​បុគ្គល​ណា បុគ្គល​ហ្នឹង​អាច​ប្ដឹង​បាន​បើ​សិន​ណា​យើង​រក​ភស្តុតាង​បាន វា​ដូច​កញ្ញា ធី សុវណ្ណថា កញ្ញា ខុម ចាន់តារាទី ប្ដឹង​លោក កឹម សុខា ហ្នឹង​លទ្ធភាព​មាន»


អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។ ប៉ុន្តែ​លោក ខៀវ សុភ័គ បញ្ជាក់​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រកាន់​នូវ​ផ្លូវ​ត្រឹមត្រូវ​រៀងៗ​ខ្លួន និង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដោយ​កុំ​រំលោភ​លើ​សិទ្ធិ​អ្នក​ដទៃ៖ «ខ្ញុំ​និយាយ​រួម​មិន​បាន​ដឹង​ដែរ​ទេ ប៉ុន្តែ​ឮ​គេ​សួរ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ដូចជា​អត់​មាន​ពាក្យ​បណ្ដឹង ដូចជា​មិន​ចាប់​អារម្មណ៍​អី»

នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​ករណី​ទម្លាយ​សារ និង​សំឡេង​របស់​អ្នក​នយោបាយ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ មក។ ការ​បញ្ចេញ​លើក​ទី​១ គឺ​ខ្សែអាត់​សំឡេង​សន្ទនា​ដែល​គេ​ចោទ​ថា រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហើយ​នៅ​ពេល​នេះ គឺ​រវាង​កញ្ញា ធី សុវណ្ណថា ជាមួយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត។

ទោះ​ជា​យ៉ាង​ណា សារ​សន្ទនា​សម្ងាត់​ទាំង​ពីរ​ដែល​ត្រូវ​គេ​ទម្លាយ​ចេញ​ជា​សាធារណៈ​នេះ មាន​ភាព​ខុស​ប្លែក​គ្នា។ សារ​សន្ទនា​ដែល​គេ​ជឿ​ថា ជា​សំដី​ឆ្លើយឆ្លង​ស្នេហា​ឯកជន​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី និង​សារ​សន្ទនា​ជា​អក្សរ និង​សំឡេង​ដែល​គេ​ជឿ​ថា ជា​ទំនាក់ទំនង​រវាង​កញ្ញា ធី សុវណ្ណ​ថា ជាមួយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត គឺ​ជា​ការ​គិតគូរ​ប្រើប្រាស់​យុទ្ធវិធី និង​ទឹក​លុយ​ដើម្បី​បំបែកបំបាក់​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​បណ្ឌិត មាស នី សម្ដែង​ទស្សនៈ​ថា រដ្ឋាភិបាល​មិន​ត្រូវ​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​បញ្ចេញ​សារ​ឯកជន​របស់​បុគ្គល​ណា​មួយ​ជា​បន្តបន្ទាប់​ដូច​ពេល​បច្ចុប្បន្ន​ឡើយ។ លោក​ថា ការ​លួច​បញ្ចេញ​សារ​ឆ្លើយឆ្លង និង​ការ​លួច​ថត​សំឡេង​របស់​អ្នក​ដទៃ ហើយ​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​ពលរដ្ឋ៕





1 comment:

  1. Anonymous3:24 PM

    Dear Readers worldwide:

    Please just watch out the comments from the Vietnamese dog eater (from Vietnam - the Land of thieves and killers in Hanoi and from Ho Chi Minch) that are negative against real Khmer/Cambodian people and opposition leaders who still struggle to fight to save their own Cambodia (which a Central Khmer/Cambodia left over today) and get rid of their Yuon/Vietnamese puppet (Vietnamese installed PM Hun Sen) and the current control of Hun Sen's Vietnamese masters in Hanoi. Cambodian people have been suffering enough for more than 30 years under the control of Vietnamese puppet Hun Sen who currently leads CPP regime installed by his Vietnamese master-minded killers in Hanoi (who originally created the Killing Fields from 1975 to 1979 and set up Pol Pot and Pol Pot's Khmer Rogues as the scapegoats around the world to be killers of their own Khmer or Cambodian people instead). The Vietnamese dog eater is -Drgunzet- who has been all over the Internet to spread the lies about the Fake History of Vietnam (the land of thieves or killers) and Vietnamese people never had the land of their own from beginning. Vietnam is a combination of China's province (North Vietnam), Champa (Central Vietnam) and Southern Cambodia or Khmer (South Vietnam). So, don't believe Vietnamese people who thought that they have own country originally. Actually, they lied every part of fake Vietnamese histories. The worldwide readers have been fooled by the Vietnamese people who bragged so much about their country today called Vietnam. Today they took the natural resources from Laos and Cambodia to enrich their Vietnam country.

    ReplyDelete