Paris Peace Accords 23 Oct. 1991

Monday, April 23, 2018

លោក ស ខេង ដាស់​តឿន​ អាជ្ញាធរ​ មូលដ្ឋាន ​កុំ​ ឲ្យ​លាប​ពណ៌ និង​បែងចែក​ និន្នាការ​ នយោបាយ | Sar Kheng instructs authority at grassroots not to throw shade and parse out political tendencies

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ពិធី​ប្រកាស​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ព្រះសីហនុ នា​សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ពិធី​ប្រកាស​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ព្រះសីហនុ នា​សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥។

លោក ស ខេង ដាស់​តឿន​ អាជ្ញាធរ​ មូលដ្ឋាន ​កុំ​ ឲ្យ​លាប​ពណ៌ និង​បែងចែក​ និន្នាការ​ នយោបាយ

RFA / វិទ្យុ អាស៊ី សេរី | ២១ មេសា ២០១៨






លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​កុំ​ឲ្យ​លាប​ពណ៌ និង​បែងចែក​និន្នាការ​នយោបាយ គឺ​អាជ្ញាធរ ត្រូវ​ជា​អ្នក​អព្យាក្រិត និង​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ។ អ្នក​វិភាគ​យល់​ថា ការ​លាប​ពណ៌ និង​ការ​បែក​និន្នាការ​នយោបាយ​របស់​អាជ្ញាធរ​មូលដ្ឋាន មាន​ការ​កើត​ឡើង​ច្រើន ដោយសារ​មេ​ដឹក​នាំ​របប​លោក ហ៊ុន សែន មិន​បាន​ផ្តល់​គំរូ​ល្អ ហើយ​មេ​ដឹក​នាំ​របប​ផ្តាច់ការ​ឯក​បក្ស​រូប​នេះ បាន​ប្រើប្រាស់​ធនធាន និង​ថវិកា​រដ្ឋ ដើម្បី​បំផ្លាញ​គណបក្ស​ប្រឆាំង និង​លទ្ធិ​ប្រជាធិបតេយ្យ​ទៅ​វិញ។


លោក ស ខេង បាន​ដាស់​តឿន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ថា ពួក​គេ​គ្មាន​សិទ្ធិ​លាប​ពណ៌ បែង​ចែក និង​រើសអើង​និន្នាការ​នយោបាយ​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ មាន​កាតព្វកិច្ច គោរព​ពលរដ្ឋ និង​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ។ លើស​ពី​នេះ លោក ស ខេង ក៏​បាន​ជំរុញ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ថា បើ​ឃើញ ឬ​ដឹង​ព័ត៌មាន​ថា អាជ្ញាធរ​អសកម្ម ត្រូវ​រាយការណ៍​មក​ថ្នាក់​ជាតិ តាម​រយៈ​បណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ជួយ​ដោះ​ស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា។ លោក​ក៏​មិន​ភ្លេច​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​គ្រប់ៗ គ្នា ទោះ​បី​ដឹង​ថា គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​អាច​មាន​លទ្ធភាព​ស្រប​ច្បាប់ ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ​នេះ​បាន​នៅ​ឡើយ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយ​មិន​បាន​ពិចារណា​សំណូមពរ​ពី​អាមេរិក និង​សហគមន៍​អឺរ៉ុប ដែល​បាន​ផ្តាច់​ជំនួយ​នៃ​ការ​បោះ​ឆ្នោត​ទាំង​ស្រុង ដើម្បី​ស្នើសុំ​ឲ្យ​របប​ផ្តាច់ការ​ឯក​បក្ស​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត មាស នី ស្វាគមន៍​ការ​លើក​ឡើង​របស់​លោក ស ខេង ប៉ុន្តែ​លោក​ចង់​ឃើញ​មាន​ការ​អនុវត្ត​ច្បាប់ និង​អនុសាសន៍​នេះ ឲ្យ​បាន​ប្រសិទ្ធិភាព​ខ្ពស់។ លោក​សង្កេត​ឃើញ​ថា សមាជិក​គណបក្ស​កាន់​អំណាច​មួយ​ចំនួន ដែល​ចូល​កាន់​ការងារ​រដ្ឋ​ហើយ នៅ​តែ​មិន​ព្រម​បោះបង់​ចោល​គំនិត​បែប​ចាស់​គំរិល​លំអៀង​ទៅ​រក​និន្នការ​គណបក្ស​របស់​ពួក​គេ ជា​គណបក្ស​កាន់​អំណាច។ លោក​បន្ត​ទៀត​ថា មន្ត្រី​របប​លោក ហ៊ុន សែន ខ្លះ បាន​បំពេញ​តួនាទី​ល្អ ត្រឹមត្រូវ ប៉ុន្តែ​បែ​ជា​គណបក្ស ដាក់​សម្ពាធ​លើ​ពួក​គាត់​ឲ្យ​ដើរ​ខុស​ពី​តួនាទី​ទៅ​វិញ។ លោក​បណ្ឌិត មាស នី បន្ថែម​ថា ពេល​ខ្លះ​អាជ្ញាធរ​ថ្នាក់​ក្រោម ក៏​បាន​រៀន​សូត្រ​ពី​គំរូ​មិន​ល្អ ឬ​របៀប​លាប​ពណ៌ និង​ការ​រើសអើង​ពី​មន្ត្រី​ថ្នាក់​លើ​របស់​ខ្លួន​ដែរ៖ «សំខាន់​ត្រូវ​ឲ្យ​មាន​ការ​ណែនាំ​ច្បាស់លាស់ ហើយ​នៅ​ពេល​មន្ត្រី​របស់​ខ្លួន​ឡើង​ទៅ​កាន់​តួនាទី​ជា​មន្ត្រី​រដ្ឋាភិបាល ថ្នាក់​ឃុំ​ថ្នាក់​អី​ហើយ​នោះ អ្នក​នយោបាយ ដែល​នៅ​ក្នុង​ខ្សែ​បណ្តោយ​របស់​ប្រពន្ធ​នយោបាយ​គណបក្ស ត្រូវ​ទទួល​ស្គាល់ ហើយ​គោរព​នូវ​តួនាទី កុំ​ទាញ​គាត់​មក​ប្រើ​ទទឹង​ទទែង​លាយឡំ​នូវ​អ្វី​ដែល​ជា​តួនាទី របស់​មន្ត្រី​រដ្ឋាភិបាល និង​អ្វី​ដែល​ជា​តួនាទី​គណបក្ស។»
មជ្ឈដ្ឋាន​មួយ​ចំនួន​លើក​ឡើង​ថា ការ​យក​កម្រៃ​សេវា​ផ្សេងៗ ការ​រើសអើង​នយោបាយ និង​ការ​លាប​ពណ៌​នយោបាយ​ជាដើម សុទ្ធសឹង​ជា​ទម្លាប់​ដុះ​ស្លែ ដែល​ពិបាក​នឹង​កែប្រែ​ទៅ​ហើយ នៅ​ក្នុង​របប​លោក ហ៊ុន សែន ។ កន្លង​មក​គេ​សង្កេត​ឃើញ​ថា របប​លោក ហ៊ុន សែន តែងតែ​ប្រើប្រាស់​នយោបាយ​លាប​ពណ៌ វាយ​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ​ដោយ​ចោទ​ប្រកាន់​ទាំង​បំពាន និង​គ្មាន​ភស្តុតាង​ថា អ្នក​និយម​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​នោះ មាន​គម្រោង​ធ្វើ​បដិវត្ត​ពណ៌ និង​ក្បត់​ជាតិ។ ជាក់​ស្តែង លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង ដែល​អនាគត​អាច​ត្រូវ​បោះ​ឆ្នោត​ក្លាយ​ជា​នាយករដ្ឋមន្រ្តី ត្រូវ​បាន​ចាប់​ដាក់​គុក បន្ទាប់​ពី​លោក ហ៊ុន សែន អះអាង​ថា លោក​ជា​ជន​ក្បត់​ជាតិ។ ចំណែក​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​កាសែត​ឯករាជ្យ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ ត្រូវ​បាន​បណ្តេញ​ចេញ និង​ចាប់​ដាក់​ពន្ធនាគារ ក្រោយ​លោក ហ៊ុន សែន លាប​ព័ណ៌​ពួក​គេ​ថា ជា​ក្រុម​ពាក់ព័ន្ធ​នឹង​ចលនា​បះបោរ​ប្រឆាំង​រដ្ឋាភិបាល និង​ស៊ើប​ការណ៍​សំងាត់​ឲ្យ​អាមេរិក​ជា​ដើម។ មិន​ត្រឹម​តែ​ក្នុង​រដ្ឋបាល​របប​ផ្តាច់ការ​នេះ​ទេ ដែល​មាន​ការ​រើសអើង​នយោបាយ សូម្បី​តែ​ស្ថាប័ន​មនុស្សធម៌ កាកបាទ​ក្រហម​ដឹក​នាំ​ដោយ​ប្រពន្ធ​របស់​មេ​ដឹក​នាំ​ផ្តាច់ការ លោក ហ៊ុន សែន ក៏​បាន​រើសអើង​ជន​រងគ្រោះ​នៃ​ការ​បង្ខំ​បណ្តេញ​ចេញ និង​គ្រោះ​ធម្មជាតិ​ដែរ ដោយសារ​តែ​ពួក​គេ​ជា​សកម្មជន​សិទ្ធិមនុស្ស ឬ​ជា​សកម្មជន​បក្ស​ប្រឆាំង​ជា​ដើម។ អនុសាសន៍​របស់​លោក ស ខេង ស្រប​នឹង​មន្រ្តី​នាំ​ពាក្យ​របស់​ក្រសួង​នេះ ដែល​បាន​អះអាង​ថា គំរោង​ចាប់​ខ្លួន​លោក សម រង្ស៊ី ដែល​មាន​វត្តមាន​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ជា​ការ​បំបែក​បំបាក់​ជាតិ ទោះ​បី​ចៅហ្វាយ​នាយ​លោក ជា​អ្នក​ប្រកាស​ដាក់​មេក្រូ​ជា​សាធារណៈ​ថា ទោះ​ជា​ប្រើប្រាស់​អស់​តម្លៃ​ណា​ក៏​ដោយ ប្រសិន​បើ​លោក សម រង្ស៊ី ជាន់​ដឹក​ដី​នៃ​ប្រទេស​អាស៊ី លោក សម រង្ស៊ី ពិត​ជា​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​មកម្ពុជា​មិន​ខាន៕



No comments:

Post a Comment